អំពីទស្សនាវដ្ដី

អ្នកវិទ្យាសាស្រ្តតូច

អំពីទស្សនាវដ្ដី

អ្នកវិទ្យាសាស្រ្តតូច

១០០ ០០០

ច្បាប់របស់ទស្សនាវដ្ដី អ្នកវិទ្យាសាស្ត្រតូច ត្រូវបានបោះពុម្ព និងចែកចាយរួចហើយ។

១១

ជាចំនួនខេត្តនៅទូទាំងប្រទេសកម្ពុជាដែលត្រូវបានចែកចាយ។

ការរំភើបនឹងទស្សនាវដ្ដី អ្នកវិទ្យាសាស្រ្តតូច!

ទស្សនាវដ្ដី អ្នកវិទ្យាសាស្ត្រតូច ត្រូវបានបង្កើតឡើងនៅខែតុលា ឆ្នាំ២០១៦ ដោយឯកឧត្តមបណ្ឌិត ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម វីលៀម ឡុងហឺស ឯកអគ្គរាជទូតចក្រភពអង់គ្លេស និង លោក ដេវីដ ផុតណាម ឯកអគ្គរាជទូតពាណិជ្ជកម្មនៃចក្រភពអង់គ្លេស ។ ទស្សនាវដ្ដី អ្នកវិទ្យាសាស្រ្តតូចគឺជាទស្សនាវដ្តីប្រចាំខែជាភាសាខ្មែរ និងភាសាអង់គ្លេសដែលផ្តោតលើកុមារក្នុងបឋមវ័យ ដើម្បីជួយលើកកម្ពស់ការអប់រំផ្នែក ស្ទែម នៅទូទាំងប្រទេសកម្ពុជា។ ទស្សនាវដ្តីកុមារគឺជាមធ្យោបាយដ៏ល្អមួយដើម្បីលើកទឹកចិត្ត និងជំរុញការចាប់អារម្មណ៍របស់កុមារដល់ ស្ទែម ។ កុមារអាចអានទស្សនាវដ្ដីពីមួយទំព័រទៅមួយទំព័រ ឬនៅទីនេះបន្តិច និងនៅទីនោះបន្ដិចក៏បាន ជាមួយនឹងអត្ថបទខ្លីៗ និងរូបភាពជាក់ស្ដែង ដែលពួកគេមិនសូវពិបាកក្នុងការអានដូចសៀវភៅធំៗសម្រាប់អ្នកចេះអានច្រើនរួចហើយ។ ទស្សនាវដ្ដីនេះក៏មានប្រធានបទសម្បូរបែបដែរ គឺពួកវាមានទំនាក់ទំនងគ្នា និងបង្កើតការចូលរួម ដោយសារទស្សនាវដ្ដីនេះលើកទឹកចិត្តដល់ការរួមចំណែករបស់កុមារ ហើយការភ្ជាប់ទំនាក់ទំនងគ្នាទៅនឹងទស្សនាវដ្ដីលេខបន្ទាប់ៗទៀតជាមួយនឹងមុខវិជ្ជាដែលបានលើកមកនិយាយ។

វិទ្យាសាស្រ្តសម្រាប់ទាំងអស់គ្នា!

ការប្រឹងប្រែងរបស់ពួកយើងនេះធ្វើឡើងដើម្បីធ្វើឱ្យប្រាកដថា ជំនឿ និងគំនិតខុសឆ្គងត្រូវបានលុបបំបាត់ ដូចជា ទស្សនៈដែលថា ការងារ ស្ទែម គឺសម្រាប់បុរសៗដែលជាមនុស្ស «ឆ្លាត» ពីធម្មជាតិ ឬសម្រាប់មនុស្សដែលមានលុយច្រើនក្នុងការរៀន។ ការបង្ហាញភាពវិជ្ជមានរបស់ស្ត្រី និងកុមារី ក៏ដូចជាប្រជាជនមកពីគ្រួសារដែលមានចំណូលទាប ក្រុមជនជាតិភាគតិច ក៏ដូចជាជនពិការ ដ៏មាននៅក្នុងទស្សនាវដ្ដីនេះដែរ ហើយជាការពិត ទស្សនាវដ្ដីនេះមិនបង្ហាញពីភាពខុសគ្នារបស់ពួកគេឡើយ។

អ្នករួមចំណែក

សូមធ្វើជាផ្នែកមួយនៃការផ្សងព្រេងរបស់ទស្សនាវដ្ដី អ្នកវិទ្យាសាស្ត្រតូច!

តើអ្នកមានចំណង់ចំណូលចិត្តផ្នែកវិទ្យាសាស្រ្ត និងការសិក្សាដែរឬទេ? តើអ្នកចូលចិត្តមានគំនិតក្នុងការធ្វើឱ្យវិទ្យាសាស្រ្តងាយយល់ និងសប្បាយដែរឬទេ? យើងតែងតែស្វែងរកអ្នកចូលរួមថ្មីៗ ដែលអាចជួយយើងក្នុងការបង្កើតមាតិកាពិសេសៗរៀងរាល់ខែ។

ពួកគេគាំទ្រយើង

ទស្សនាវដ្ដី អ្នកវិទ្យាសាស្ត្រតូច បំពេញតម្រូវការយ៉ាងសំខាន់មួយនៅក្នុងប្រទេសកម្ពុជា ហើយកុមារ និងគ្រូបង្រៀនរាប់ពាន់នាក់កំពុងរង់ចាំទស្សនាវដ្ដីលេខបន្ទាប់ទៀតដោយក្តីរីករាយ។ ដើម្បីជួយយើងបន្តផលិតទស្សនាវដ្តីដែលមានគុណភាពខ្ពស់ទាំងនេះ ជារៀងរាល់ខែសូមសម្រេចចិត្តគាំទ្រយើង!

តើអ្នកចង់ចូលរួមដែរឬទេ?

តើអ្នកចង់ចូលរួមដែរឬទេ?

តើអ្នកចង់ចូលរួមដែរឬទេ?

តាមដានពួកយើង